khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញសំណេះសំណាលសួរសុខទុក្ខកម្មករ និងចុះពិនិត្យការចាក់ក្រាលថ្មមិច និងចាប់ផ្តើមចាក់ក្រាលកៅស៊ូផ្លូវ
     
    ចែករំលែក ៖

    នាវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខកម្មករ ព្រមទាំងដឹកនាំក្រុមការងារផ្នែកបច្ចេកទេសគ្រឿងចក្រ មកពិនិត្យសកម្មភាពស្ថាបនាគ្រឹះក្រោម ចាក់ក្រាលថ្មមិច M30 និងចាប់ផ្តើមចាក់ក្រាលកៅស៊ូស្រទាប់ទី២ M12 នៅលើផ្លូវប្រវែង១,០៤០ម៉ែត្រក្នុងភូមិស្វាយដង្គុំ ឃុំស្គុះ ដែលតភ្ជាប់ទៅភូមិព្រៃខ្យ៉ា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រវែង ៣,៥០០ម៉ែត្រ។  ការងារចាក់ក្រាលកៅស៊ូ DBST ពីរស្រទាប់នេះគ្រោងនឹងរួចរាល់នៅចុងឆ្នាំ២០២៥ខាងមុខនេះ ។
    ឯកឧត្តមបណ្ឌិត បានលើកឡើងថា ដើម្បីឱ្យផ្លូវនេះធានាគុណភាពប្រើប្រាស់បានយូរអង្វែង យើងត្រូវតែធ្វើគ្រឹះក្រោមឱ្យបានរឹងមាំបំផុតនោះគឺ ស្រទាប់ទី១ ជាប្រភេទដីសដែលមានល្បាយខ្សាច់ លាយដីឥដ្ឋ លាយកំទេចថ្ម យកមកកៀរកិនបង្ហាប់ឱ្យបានល្អយកកម្រាស់យ៉ាងតិច៥តឹក។ ក្រោយពេលបង្ហាប់រួចហើយមិនឱ្យមានជម្រាបទឹកចូលបានទេ, ស្រទាប់ទី២ គ្រួសក្រហម មានCBR ចាប់ពី ១៦ ដល់ ២៥ រឺ ៣០ យកកម្រាស់យ៉ាងតិច៥តឹក, ស្រទាប់ទី៣ ថ្មM3 មាន CBR ចាប់ពី ៨០ ដល់ ៩៥ យកកម្រាស់យ៉ាងតិចបំផុត២តឹក, ស្រទាប់ទី៤ថ្ម១៩មីលីម៉ែត្រ, ស្រទាប់ទី៥ថ្ម១២មីលីម៉ែត្រ ថ្មទាំង២ប្រភេទនេះមុននឹងយកមកប្រើត្រូវតែលាងទឹកឱ្យអស់ដី ដើម្បីធានាគុណភាពផ្លូវមុននឹងយកវត្ថុធាតុដើមមកប្រើត្រូវតែចូលឡាបូពិនិត្យគុណភាពជាមុនសិន ។
    សូមប្រជាពលរដ្ឋយើងទាំងអស់គ្នា ចូលរួមថែរក្សាការពារផ្លូវឱ្យបានប្រើប្រាស់គង់វង្សយូរអង្វែង។

    ប្រភព​៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail